


SIVA KHMERS

សេចក្តីថ្លែងការណ៍
ភាពជាអ្នកដឹកនាំថ្មី ផ្តល់លទ្ធផលសម្រាប់សហគមន៍របស់យើង
You Add On Me (Uaddonme) គឺជាបេសកកម្មដ៏ល្អរបស់យើងក្នុងការរៀបចំផែនការមួយក្នុងចំណោមផែនការអប់រំកម្រិតខ្ពស់របស់យើងផ្សេងទៀតដែលផ្តោតលើកម្មវិធីបណ្តុះបណ្តាលលើវិថីឈានមុខដល់និស្សិតមុនបញ្ចប់បរិញ្ញាបត្រ ដែលបានគ្រោងបន្តការអភិវឌ្ឍន៍សមត្ថភាពរបស់ពួកគេទាំងជំនាញការងារសាធារណៈ ឬឯកជន។ល។ ក្រុមការងាររបស់យើងបានបង្កើតកម្មវិធីនេះឡើងដើម្បីអភិវឌ្ឍនិងលើកកម្ពស់សមត្ថភាពរបស់និស្សិតបញ្ចប់ការសិក្សាគ្រប់មុខវិជ្ជាក្នុងបរិបទនៃបទពិសោធន៍វិជ្ជាជីវៈខ្ពស់របស់ពួកគេតាមរយៈបទពិសោធន៍ផ្ទាល់ជាមួយស្ថាប័នសេវាសាធារណៈ។
កម្មវិធី "Uaddonme" ផ្តល់ជូននូវជំនាញអនឡាញបន្ថែមលើជំនាញភាសានិងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ លើសពីនេះ យើងមានអ្នកជំនាញក្នុងវិស័យការងារទាំងក្នុងវិស័យឯកជន និងស្ថាប័នសាធារណៈដើម្បីប្រឹក្សានិងផ្តល់យោបល់ដល់សិស្សានុសិស្សរបស់យើង ដែលត្រៀមនឹងបញ្ចប់ការសិក្សាថ្នាក់
បរិញ្ញាបត្រ ដើម្បីចាប់យកមុខជំនាញឬជំនាញសំខាន់ៗ ដែលសង្គមកំពុងត្រូវការនាពេលបច្ចុប្បន្នផងដែរ។
